John 12

ព្រះយេស៊ូទទួល​ប្រេង​តាំង​នៅ​បេថានី​

1មុន​បុណ្យ​រំលងប្រាំមួយថ្ងៃ​ព្រះ​យេស៊ូ​បាន​យាង​មក​ក្រុង​បេថានី​ជា​កន្លែងដែលឡាសារនៅ​គាត់​ជា​អ្នកដែល​ព្រះ​យេស៊ូ​បាន​ប្រោសឲ្យរស់ពីស្លាប់ 2នៅទីនោះគេ​រៀបចំអាហារ​ពេល​ល្ងាច​សម្រាប់​ព្រះអង្គហើយ​នាង​ម៉ាថា​កំពុង​បម្រើភ្ងៀវរីឯឡាសារវិញ​គាត់​ក៏​ជាម្នាក់នៅក្នុងចំណោម​ពួក​អ្នក​ដែលអង្គុយ​រួម​តុអាហារជាមួយព្រះអង្គ​ដែរ។ 3នៅពេលនោះនាង​ម៉ារាយក​ប្រេង​ក្រអូបទេពិ្វរូសុទ្ធ​ដ៏​មានតម្លៃ​ចំណុះ​ប្រហែល​កន្លះលីត្រមកចាក់លាបបាទា​របស់​ព្រះ​យេស៊ូរួចជូតបាទា​របស់​ព្រះអង្គដោយសក់​របស់​នាងក្លិនប្រេង​ក្រអូប​នោះ​បាន​សាយ​ភាយ​ពេញ​ក្នុង​ផ្ទះ 4ប៉ុន្ដែមាន​សិស្សម្នាក់​របស់​ព្រះអង្គ​ឈ្មោះ​យូដាសអ៊ីស្ការីយ៉ុត​ជា​អ្នកបម្រុងក្បត់ព្រះអង្គ​បាន​និយាយថា 5«តើ​ហេតុអ្វីមិនលក់​ប្រេង​ក្រអូបនេះ​ឲ្យ​បាន​បីរយឌេណារីហើយចែក​ទាន​អ្នកក្រទៅ 6គាត់និយាយដូច្នេះមិន​មែន​ដោយព្រោះគាត់យកចិត្ដទុកដាក់ចំពោះអ្នកក្រទេគឺ​គាត់​ជាចោរ​ជា​អ្នក​កាន់ថង់ប្រាក់​ហើយ​បាន​កេងយករបស់ដែលដាក់​នៅក្នុង​នោះ 7ប៉ុន្ដែព្រះ​យេស៊ូមានបន្ទូលថា៖ ​«ទុក​ឲ្យ​នាង​ធ្វើ​ចុះ! ​ដ្បិត​នាង​ទុក​ប្រេង​ក្រអូប​នេះសម្រាប់ថ្ងៃបញ្ចុះសព​របស់​ខ្ញុំ 8អ្នករាល់គ្នាមាន​អ្នក​ក្រ​នៅ​ជាមួយអ្នករាល់គ្នាជានិច្ចប៉ុន្តែខ្ញុំមិន​នៅ​ជាមួយ​អ្នករាល់គ្នា​ជានិច្ចទេ»។ 9មានពួក​ជនជាតិ​យូដាច្រើនកុះករ​បាន​ដឹងថាព្រះអង្គ​គង់​នៅទីនោះដូច្នេះ​ពួកគេ​នាំគ្នា​មក​ប៉ុន្តែ​មិនមែនដោយព្រោះ​ព្រះ​យេស៊ូប៉ុណ្ណោះទេគឺ​ពួកគេ​ចង់​ឃើញឡាសារដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យរស់​ពីស្លាប់ឡើងវិញ​នោះ​ដែរ 10ពួកសម្ដច​សង្ឃ​ក៏​ពិគ្រោះគ្នាដើម្បីសម្លាប់ឡាសារដែរ 11ហើយដោយសារតែគាត់​ជនជាតិ​យូដាជាច្រើនដក​ខ្លួន​ចេញ​ពី​ពួកគេ​ទៅជឿលើ​ព្រះ​យេស៊ូ​វិញ។

ព្រះយេស៊ូយាង​ចូល​ក្រុងយេរូសាឡិម

12នៅថ្ងៃបន្ទាប់​កាល​បណ្ដាជនច្រើនកុះករដែលមកចូលរួម​ពិធី​បុណ្យ​បាន​ថា​ព្រះ​យេស៊ូ​កំពុង​យាងមក​ក្រុង​យេរូសាឡិម 13នោះពួកគេ​ក៏​យកធាងចាក​ចេញ​ទៅទទួលព្រះអង្គទាំងស្រែកថា៖ ​«ហូសាណា​សូម​ថ្វាយព្រះពរ​ដល់​ព្រះអង្គ​ដែល​យាង​មកក្នុង​ព្រះ​នាមព្រះអម្ចាស់ជាស្ដេច​របស់​ជនជាតិ​អ៊ីស្រាអែល 14កាលព្រះ​យេស៊ូរកបានកូនលា​មួយ​ក្បាល​នោះ​ព្រះអង្គ​ក៏​គង់លើ​ខ្នង​វាស្របតាម​សេចក្ដី​ដែល​បានចែង​ទុក​មក​ថា 15កុំខ្លាចអីកូនស្រី​ក្រុង​ស៊ីយ៉ូន​អើយ! ​មើល៍ស្ដេច​របស់​អ្នកយាងមកហើយ​ព្រះអង្គ​គង់លើខ្នងកូនលា 16មុនដំបូងពួក​សិស្ស​របស់​ព្រះអង្គមិនយល់​សេចក្ដី​ទាំងនេះទេប៉ុន្តែកាល​ព្រះ​យេស៊ូ​បាន​តម្កើងឡើង​នោះ​ទើប​ពួកគេ​នឹក​ឃើញថា​សេចក្ដី​ទាំងនេះបានចែងទុកអំពីព្រះអង្គហើយ​ពួកគេ​ក៏​បាន​ធ្វើ​កិច្ចការ​ទាំងនោះ​សម្រាប់​ព្រះអង្គដែរ 17រីឯបណ្ដាជនដែលនៅជាមួយព្រះអង្គ​ពួកគេ​បាន​ធ្វើបន្ទាល់អំពី​ការ​ដែល​ព្រះអង្គ​បាន​ហៅឡាសារ​ឲ្យ​ចេញពីផ្នូរនិង​បាន​ប្រោសគាត់​ឲ្យរស់​ពីស្លាប់​ឡើង​វិញ 18ដូច្នេះហើយបានជា​មាន​បណ្ដាជនទៅទទួលព្រះអង្គព្រោះ​ពួកគេ​ថាព្រះអង្គ​បាន​ធ្វើទីសំគាល់អស្ចារ្យនោះ 19ពេលនោះពួកអ្នក​ខាងគណៈ​ផារិស៊ីនិយាយគ្នាថា៖ ​«ឃើញទេ​យើង​មិនឈ្នះទេមើល៍មនុស្សទៅតាមអ្នកនោះ​អស់​ហើយ!»។

ព្រះយេស៊ូប្រាប់​អំពីការសោយទិវង្គត​របស់ព្រះអង្គ

20ក្នុងចំណោម​ពួក​អ្នកដែលឡើងទៅថ្វាយបង្គំនៅក្នុង​ពិធី​បុណ្យនោះ​ក៏​មាន​ជនជាតិ​ក្រេកខ្លះ​ដែរ 21អ្នកទាំងនោះ​បាន​ចូលមកជិត​លោក​ភីលីព​ជា​អ្នកក្រុងបេតសែដា​ក្នុង​ស្រុក​កាលីឡេហើយ​ពួកគេ​សុំគាត់ថា៖ ​«លោក! ​យើងចង់ឃើញ​ព្រះ​យេស៊ូ» 22ដូច្នេះលោក​ភីលីព​បាន​ទៅប្រាប់លោកអនទ្រេ​ហើយ​លោកអនទ្រេនិង​លោក​ភីលីពក៏ទៅទូល​ព្រះ​យេស៊ូ 23ព្រះយេស៊ូមានបន្ទូលឆ្លើយ​ទៅ​ពួកគាត់ថា៖ ​«ពេលដែលកូនមនុស្ស​ត្រូវ​តម្កើងឡើង​នោះ​បាន​មកដល់ហើយ 24ខ្ញុំប្រាប់អ្នករាល់គ្នា​ជា​ពិតប្រាកដថាគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីបើមិនងាប់ទេគ្រាប់នោះនៅតែមួយដដែលប៉ុន្ដែបើងាប់វិញ​នោះ​ទើប​បង្កើតផលបានច្រើន 25អ្នកណា​ដែលស្រលាញ់ជីវិតខ្លួន​នោះ​នឹង​បាត់​ជីវិតទៅប៉ុន្តែ​អ្នក​ណា​ដែលស្អប់ជីវិតខ្លួននៅក្នុងលោកិយនេះ​អ្នក​នោះ​នឹង​រក្សាជីវិតបានរហូតអស់កល្បជានិច្ច 26បើអ្នកណាបម្រើខ្ញុំ​ចូរ​ឲ្យ​អ្នកនោះ​មកតាមខ្ញុំចុះខ្ញុំនៅទីណា​អ្នក​បម្រើ​របស់​ខ្ញុំ​ក៏​នៅទីនោះដែរ​ហើយ​បើអ្នកណាបម្រើខ្ញុំ​នោះ​ព្រះ​វរ​បិតា​នឹង​លើកមុខអ្នកនោះឡើង 27ឥឡូវនេះខ្ញុំ​មាន​ចិត្ដជ្រួល​ច្របល់​ណាស់តើ​ត្រូវ​ឲ្យ​ខ្ញុំ​និយាយដូចម្ដេច? ​ឱ​ព្រះ​វរ​បិតាអើយ! ​សូម​សង្គ្រោះខ្ញុំពីពេលនេះផងប៉ុន្តែដោយព្រោះ​ការ​នេះ​ហើយ​បានជា​ខ្ញុំ​មកដល់ពេលកំណត់នេះ 28ឱព្រះ​វរ​បិតាអើយ​សូម​តម្កើង​ព្រះ​នាម​របស់​ព្រះអង្គ!»។ ​នោះ​ស្រាប់តែ​មាន​សំឡេងមួយពី​លើ​មេឃមក​ថា៖ ​«យើង​បាន​តម្កើងឡើងហើយ​យើង​នឹង​តម្កើងឡើងទៀត»។ 29ពេលនោះបណ្ដាជនដែលឈរនៅទីនោះ​បាន​ក៏និយាយថា៖ ​«មានផ្គរលាន់!» ​អ្នក​ខ្លះទៀតនិយាយថា៖ ​«មាន​ទេវតានិយាយ​ជាមួយ​គាត់» 30ប៉ុន្តែព្រះ​យេស៊ូមានបន្ទូលឆ្លើយថា៖ ​«សំឡេងនេះមកមិន​មែន​ដោយព្រោះខ្ញុំទេគឺដោយព្រោះអ្នករាល់គ្នាវិញ 31ឥឡូវនេះជាពេលជំនុំជម្រះពិភពលោកនេះហើយ​ត្រូវ​បណ្ដេញ​ពួក​អ្នកគ្រប់គ្រងពិភពលោកនេះចេញ 32រីឯខ្ញុំ​វិញ​បើ​ខ្ញុំ​ត្រូវ​បាន​លើកឡើងពីផែនដីនេះ​នោះ​ខ្ញុំ​នឹង​នាំ​មនុស្ស​ទាំងអស់​ឲ្យមក​ខ្ញុំ»។ 33ព្រះអង្គមានបន្ទូលដូច្នេះ​ដើម្បី​បង្ហាញថាការដែលព្រះអង្គសោយទិវង្គត​ជា​ការសោយទិវង្គតបែបណា 34បណ្ដាជនទូល​ឆ្លើយ​ទៅ​ព្រះអង្គថា៖ ​«យើង​បាន​ពីគម្ពីរវិន័យថា​ព្រះ​គ្រិស្ដ​ត្រូវ​គង់នៅអស់កល្បជានិច្ច​ចុះ​ហេតុដូចម្ដេច​បានជា​អ្នកនិយាយថាកូនមនុស្សត្រូវលើកឡើងដូច្នេះ? ​តើ​កូនមនុស្សនោះជានរណា 35ព្រះយេស៊ូមានបន្ទូល​ទៅ​ពួកគេថា៖ ​«ពន្លឺនៅក្នុងចំណោមអ្នករាល់គ្នាតែ​មួយ​រយៈពេលខ្លីទេដូច្នេះ​ចូរ​ដើរនៅពេលដែល​អ្នករាល់គ្នា​នៅ​មានពន្លឺចុះដើម្បី​កុំ​ឲ្យ​សេចក្ដីងងឹតតាមអ្នករាល់គ្នាទាន់អ្នកដែលដើរក្នុងសេចក្ដីងងឹត​គេ​មិន​ដឹង​ថា​ខ្លួងឯង​កំពុង​ទៅណាទេ 36ចូរជឿ​លើពន្លឺចុះទាន់​អ្នករាល់គ្នា​នៅមានពន្លឺដើម្បី​ឲ្យ​អ្នករាល់គ្នា​ត្រលប់ជាកូន​នៃ​ពន្លឺ»។ ​កាល​ព្រះ​យេស៊ូមានបន្ទូល​អំពី​សេចក្ដី​ទាំងនេះហើយ​ព្រះអង្គ​ក៏​យាងចេញទៅហើយលាក់ខ្លួនពីពួកគេ

លោកអេសាយ​ថ្លែង​ទុក​អំពីភាព​គ្មាន​ជំនឿ​

37ទោះបីព្រះយេស៊ូ​បាន​ធ្វើទីសំគាល់អស្ចារ្យជាច្រើននៅ​ចំពោះ​មុខពួកគេ​យ៉ាងណា​ក៏ដោយ​ក៏​ពួកគេ​នៅតែ​មិនជឿលើព្រះអង្គ​ដែរ 38ដូច្នេះក៏សម្រេចតាមពាក្យ​របស់​លោក​អេសាយជាអ្នកនាំព្រះបន្ទូលដែល​បាន​ថ្លែង​ទុក​មក​ថាព្រះអម្ចាស់អើយ! ​តើ​អ្នក​ណាជឿលើសេចក្ដី​ដែល​យើង​បាន​ប្រាប់? ​តើ​ព្រះហស្ត​របស់​ព្រះអម្ចាស់បើកសំដែង​ឲ្យ​អ្នកណា​ឃើញ​វិញ? 39ដូច្នេះហើយ​ពួកគេ​មិនអាចជឿបានឡើយព្រោះ​លោក​អេសាយ​បាន​ថ្លែង​ទុក​ទៀតថា 40ព្រះអង្គបាន​ធ្វើ​ឲ្យ​ភ្នែក​របស់​ពួកគេខ្វាក់ហើយ​ឲ្យ​ចិត្ត​របស់​ពួកគេរឹងដើម្បីកុំ​ឲ្យ​ពួកគេ​មើលឃើញដោយភ្នែកហើយយល់នៅក្នុង​ចិត្ដ​រួចប្រែចិត្តនោះ​យើង​នឹង​ប្រោសពួកគេឲ្យជា 41លោកអេសាយនិយាយ​អំពី​សេចក្ដី​ទាំងនេះព្រោះ​គាត់​បាន​ឃើញ​សិរី​រុងរឿង​របស់​ព្រះអង្គហើយ​គាត់​ក៏​ថ្លែងទុកអំពីព្រះអង្គ 42ទោះជាយ៉ាងណាក្ដីក៏​មាន​ច្រើននាក់ក្នុងចំណោម​ពួក​មេដឹកនាំជឿលើព្រះអង្គដែរប៉ុន្តែដោយសារតែ​ពួក​អ្នកខាង​គណៈ​ផារិស៊ី​ពួកគេ​មិនប្រកាស​ជំនឿ​របស់​ខ្លួនទេក្រែងលោត្រូវបណ្ដេញ​ចេញ​ពី​សាលាប្រជុំ 43ព្រោះពួកគេ​ចូលចិត្ត​ការ​សរសើរ​របស់​មនុស្សជាង​ការ​សរសើរ​របស់​ព្រះជាម្ចាស់

សេចក្ដីសង្ខេប​អំពីបេសសកម្ម​របស់ព្រះយេស៊ូ

44ព្រះ​យេស៊ូបន្លឺ​សំឡេង​ឡើងថា៖ ​«អ្នក​ណា​ដែលជឿលើខ្ញុំ​អ្នកនោះ​មិន​មែន​ជឿលើខ្ញុំទេគឺជឿលើព្រះមួយអង្គដែល​បាន​ចាត់ខ្ញុំឲ្យមក 45ហើយអ្នក​ណា​ដែលឃើញខ្ញុំ​អ្នកនោះ​ក៏​ឃើញព្រះមួយអង្គដែល​បាន​ចាត់ខ្ញុំឲ្យមក​ដែរ 46ខ្ញុំជា​ពន្លឺមួយ​ដែល​មកក្នុងពិភពលោកនេះដើម្បី​ឲ្យ​អស់​អ្នកដែលជឿលើខ្ញុំមិននៅក្នុងសេចក្ដីងងឹតទៀតឡើយ 47បើអ្នកណាពាក្យ​របស់​ខ្ញុំប៉ុន្តែមិនធ្វើតាម​នោះ​ខ្ញុំ​ក៏​មិនដាក់ទោសគេ​ដែរ​ដ្បិត​ខ្ញុំ​មិនមែនមកដាក់ទោសមនុស្សលោកឡើយគឺ​មក​សង្គ្រោះមនុស្សលោកវិញ 48អ្នកណា​ដែលបដិសេធខ្ញុំហើយមិនទទួលពាក្យ​របស់​ខ្ញុំ​អ្នកនោះ​មានចៅក្រមដាក់ទោសគេ​ហើយ​គឺជា​ពាក្យដែល​ខ្ញុំ​បាន​និយាយ​នោះឯងដែល​នឹង​ដាក់ទោសគេនៅថ្ងៃចុងក្រោយ 49ព្រោះខ្ញុំមិន​បាន​និយាយដោយខ្លួនខ្ញុំទេផ្ទុយទៅវិញ​ព្រះ​វរ​បិតាដែល​បាន​ចាត់ខ្ញុំឲ្យមកបានបង្គាប់ខ្ញុំ​អំពី​អ្វីដែល​ខ្ញុំ​ត្រូវ​និយាយនិងអ្វីដែល​ខ្ញុំ​ត្រូវ​ប្រាប់ 50ហើយខ្ញុំដឹងថាសេចក្ដីបង្គាប់​របស់​ព្រះអង្គជាជីវិតអស់កល្បជានិច្ចដូច្នេះ​អ្វី​ដែលខ្ញុំប្រាប់គឺ​ខ្ញុំ​ប្រាប់តាមតែ​ព្រះ​វរ​បិតា​បាន​ប្រាប់ខ្ញុំប៉ុណ្ណោះ»។
Copyright information for KhmKCB